វិទ្យាស្ថានជាតិសង្គមកិច្ច ៖ ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក វិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ខែមេសា និងឧសភា ឆ្នាំ២០២៤ និងតារាងពិពណ៌នា មុខតំណែងរបស់មន្ត្រីរាជការ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ក្រោមមការដឹកនាំរបស់លោកនាយករងទទួលបន្ទុកក្តាប់រួម ដោយមានសមាសចូលរួមពីលោក លោកស្រីនាយករង លោក លោកស្រីប្រធាន អនុប្រធាន ការិយាល័យ ដេប៉ាតឺមង់សរុប១៥នាក់។