ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច្ អតីតយុទ្ធជន និងយុវនីតិសម្បទា និង ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្ដម សុខ លូ អភិបាលខេត្តបាតដំបង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៨៥០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងទីសុវត្ថិភាព នៅខេត្តបាត់ដំបង

mosvy Author
24 ខែ​ធ្នូ 2025

នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច្ អតីតយុទ្ធជន និងយុវនីតិសម្បទា និង ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្ដម សុខ លូ អភិបាលខេត្តបាតដំបង ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក លោកស្រីអភិបាលរងខេត្តបាត់ដំបង មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្ទាល់ខ្លួនរបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសប្បុរសជននានា ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៨៥០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងទីសុវត្ថិភាព នៅខេត្តបាត់ដំបង។

អំណោយរួមមាន៖
-ធុងទឹក ចំណុះ២៥លីត្រ ៨៥០ធុង
-មុង ៨៥០មុង
-អំបុកលីងសាច់គោ ១,៧០០ដប
-សៀងឆាសាច់មាន់ ៨៥០កំប៉ុង
-ឆៃប៉ូវ ៨៥០កញ្ចប់
-កញ្ចប់សម្រាប់កូនក្មេង ២០០កញ្ចប់
-អង្ករ ៨៥០បាវ (១បាវ១២.៥គីឡូក្រាម)
-ទឹកស៊ីអ៊ីវ ២៥៥០ដប
-ទឹកត្រី ២៥៥០ដប
-ខ្ទឹមស ៤២៥គីឡូក្រាម
-ប្រេងឆា ៨៥០ដប
-ស្ករស ៨៥០កញ្ចប់
-អំបិល ៨៥០កញ្ចប់
និង សម្ភារៈកូនក្មេង ២០០ឃីត។

ព័ត៌មានជាប់ទាក់ទង

  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026