នៅរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ដោយមានការអនុញាតិដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម តាំងជុងលី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំគណ:កម្មការរៀបចំការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ របស់និស្សិតជំនាន់ទី ៩ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ បន្ទាប់ពីការបែងចែកតួនាទី ភារកិច្ចទទួលខុសត្រូវតាមគណ:កម្មការនីមួយៗ សំដៅទទួលបានលទ្ធផលល្អ រលូន និងប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយកវិទ្យាស្ថានជាតិសង្គមកិច្ច លោក លោកស្រី នាយករង តំណាង អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួង ស អ យ លោកគ្រូ អ្នកគ្រូ ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃគណ:កម្មការទាំង១០ សរុប២៥នាក់។
និស្សិតដែលត្រូវប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះមានចំនួន ៤៣នាក់ ស្រី១៦នាក់ មាន ០៦ជំនាញគឺ៖ សង្គមកិច្ចវិទ្យា រដ្ឋបាលសាធារណ: គ្រប់គ្រងសាធារណ: គោលនយោបាយសាធារណ: ភាសាអង់គ្លេស និងវិស្វកម្ម ឧបករណ៍សិប្បនិម្មិត និងរណប។ ចាប់ពីជំនាន់ទី១ មកទល់ជំនាន់ទី៩នេះ វិទ្យាស្ថានជាតិសង្គមកិច្ចមាននិសិ្សតប្រឡងបញ្ចប់ការសិក្សាបរិញ្ញាបត្រមានចំនួនសរុប ៥៥២នាក់។











