ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ធនាគារ Maybank ប្រកាសចូលរួមជួយជនមានពិការភាពក្នុងឱកាសខួបលើកទី៣០ឆ្នាំនៃការបង្កើតធនាគារបស់ខ្លួននៅកម្ពុជា

mosvy
25 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំនៃការបង្កើតធនាគារ Maybank នៅកម្ពុជា ធនាគារនេះបានចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដើម្បីដាក់ដំណើរការកម្មវិធីជំនួយសង្គមថ្មីមួយមោះថា REACH INDEPENDENCE AND SUTAINABLE ENTREPRENEURSHIP (R.I.S.E) នៅយប់ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកានេះ។

ពិធីចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះធ្វើឡើងរវាងនាយកប្រតិបត្តិនៃមូលនិធិនៃធនាគារ មេយប៊ែងលោកស្រី Izlyn Ramli ជាមួយតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាលោកស្រី អ៊ុក ម៉ាលី បានចាត់ទុកការចុះអនុស្សារណៈនេះជាការជួយដល់កម្ពុជាបន្ថែមទៀតលើគម្រោងដែលធនាគារនេះធ្លាប់បានជួយស្រាប់នៅកម្ពុជា។

លោកស្រីថា៖ «ចំពោះការចុះអនុស្សរណៈនៃ ការយោគយល់នេះ គឺជាកម្មវិធីសង្គមមួយថ្មីទៀត ក្នុងការជួយ បង្កើនចំណូលសម្រាប់សហគមន៍ងាយរងគ្រោះ ដោយផ្តោតសំខាន់ទៅ លើបុគ្គលដែលមានពិការភាពតាមរយៈវគ្គបណ្តុះបណ្តាលសហគ្រិន- ភាព។ ក្នុងនាមធនាគារជាតិនៃកម្ពុជា និងរូបខ្ញុំផ្ទាល់ សូម ថ្លែងអំណរ គុណ និងសូមលើកទឹកចិត្តដល់ភាគទុនិកៈ និងគណៈគ្រប់គ្រងរបស់ ធនាគារ បន្តជួយដល់សហគមន៍បន្តទៀត»។

R.I.S.E គឺជាកម្មវិធីដែលត្រូវបានផ្តួចផ្តើមក្នុង ឆ្នាំ២០១៤ ដោយមូលនិធិមេយប៊ែង ក្នុង គោលបំណងពង្រឹង និងបង្កើនចំណូលសម្រាប់សហគមន៍ងាយរងគ្រោះ ដែលផ្តោតសំខាន់ទៅលើបុគ្គលដែលមានពិការភាព (PWD/ People with Disability) តាមរយៈវគ្គបណ្តុះបណ្តាលសហគ្រិនភាព។

បន្ទាប់ពីត្រូវបានផ្តួចផ្តើមឡើង កម្មវិធីនេះបាន បណ្តុះបណ្តាលអ្នកចូលរួម សរុបប្រមាណ ៣០ ៤៥៧នាក់ ដែលក្នុងនោះ ២៥ ០៤១ គឺជាជនមានពិការភាព។ បន្ទាប់ពីបានចូលរួមកម្មវិធីនេះ ជាមធ្យមអ្នកចូលរួមទទួលបាន កំណើនប្រាក់ចំណូលប្រមាណ ២៨០,៧៩% បើធៀបនឹងមុនពេលពួកគេបានចូលរួមក្នុងកម្មវិធីនេះ។

កម្មវិធីនេះត្រូវបានដំណើរការ តាមបណ្តា ប្រទេសចំនួន៥ ដែលធនាគារ មេយប៊ែង រួមមានប្រទេសម៉ាឡេស៉ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេស R.I.S.E program begin ឡាវ និងប្រទេសកម្ពុជាដែលកម្មវិធីនេះបាន ចាប់អនុវត្តសាកល្បង ថ្មីៗនេះនៅកម្ពុជា កាលពីដើមខែ វិច្ឆិកា ឆ្នាំ២០២៣។

ស្ថិតក្នុងគម្រោងនៃការចាប់ផ្តើមប្រតិបត្តិការ នៃកម្មវិធីនេះ ធនាគារមេយប៊ែងគ្រោងនឹង ចាប់ដៃគូជាមួយនឹងស្ថាប័ន និងក្រសួងពាក់ ព័ន្ធនានា ដែលមានទិសដៅដូចគ្នា ដើម្បីពង្រឹងការអនុវត្តកម្មវិធីនេះអោយកាន់តែមានភាពប្រសិទ្ធិភាព។ ក្នុងចំណោមស្ថាប័នទាំងនោះផងដែរគឺមាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាផងដែរ៕x`

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026