កណ្តាល÷ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយសអនុគណៈកម្មាធិការដើម្បីមនុស្សចាស់ ខេត្តកណ្តាល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា”។
ពិធីនេះរៀបចំដោយមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល សហការជាមួយរដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពីមនុស្សវ័យចាស់ ជាប្រធាន និងអនុប្រធានសមាគមមនុស្សចាស់ឃុំ/សង្កាត់ទូទាំងខេត្ត សរុបចំនួន ៣០០នាក់ នៅក្នុងបរិវេណសាលាខេត្តកណ្តាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តក៏បានឧបត្ថម្ភជូនមនុស្សចាស់ម្នាក់ៗទទួល អង្ករ ២០គក្រ មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ុវ ១យួរ ត្រីខកំប៉ុង ១យួរ និងថវិកា ១៥០ ០០០រៀល៕