នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់តាំង ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ ចូលរួមជាកិត្តិយសក្នុងការកាត់វិញ្ញាសារប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ របស់និស្សិតជំនាន់ទី ៩ ដែលប្រព្រឹត្តទៅរយះពេលមួយរសៀល មាន ៣ វិញ្ញាសារ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយកវិទ្យាស្ថានជាតិសង្គមកិច្ច ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ លោក លោកស្រី នាយករង មេប្រយោគ អនុរក្ស និងលោកគ្រូ អ្នកគ្រូ ដែលជាគណ:កម្មការៀបចំការប្រឡងប្រមាណ២០នាក់។
និស្សិតដែលចូលរួមប្រឡងបញ្ចប់នេះមានចំនួនសរុប ៤៣នាក់ ស្រី ១៦នាក់ មាន ០៦ជំនាញ និងបានបែងចែកជា ៣ បន្ទប់ប្រឡង អមជាមួ០០យអនុរក្ស២រូបតាមបន្ទប់នីមួយៗ។ រីឯទិដ្ឋភាពនៃការប្រឡងដំណើរការដោយរលូន និងស្ងប់ស្ងាត់។


















































