ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ជា សុមេធី មានប្រសាសន៍ណែនាំដល់សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ ឱ្យខិតខំបំពេញភារកិច្ច ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង គោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។

mosvy
27 ខែ​មករា 2024

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង បានមានប្រសាសន៍ណែនាំដល់សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង ឱ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ០៤សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសហការល្អជាមួយរដ្ឋបាលឃុំទាំង១០ និង តាមបណ្តាភូមិទាំង៥០ នៃស្រុកពាមជរ និងត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវរាល់បញ្ហាលំបាក និងសំណូមពរចំបាច់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីជម្រុញដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង គោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកពាមជរ ដែលបានប្រព្រឹត្តិទៅ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅសាលាស្រុកពាមជរ។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026