ខេត្តបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ ហេីយលេីកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងផ្សព្វផ្សាយអនុសាសន៍សំខាន់ៗទាំង១៥ចំនុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះមន្ទីរបានប្រគល់ប័ណ្ណសរសេីរជូនដល់មន្ត្រីជំនាញការិយាល័យជំនាញ និងអង្គការដៃគូរ ដែលមានសមាសភាពចូលរួមសរុបចំនួន៦៨នាក់ ស្រី២៨នាក់។