ក្រសួងសង្គមកិច្ច ចុះកិច្ចព្រមព្រៀងជាមួយអង្គការ១២ លើគម្រោងអភិវឌ្ឍក្នុងទំហំថវិកាជាង២៤លានដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ

ទីស្ដីការក្រសួង ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងបណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២ ដែលអនុវត្តផ្តោតលើក្រុមគោលដៅជាកុមារ គ្រួសារ មនុស្សចាស់ ជនមានពិការភាព និងជនរងគ្រោះ ដែលរៀបចំឡើងនៅទីស្ដីការក្រសួង។

ព័ត៌មានជាប់ទាក់ទង