ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន » រៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។

mosvy
5 ខែ​ធ្នូ 2023

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថារដ្ឋាភិបាលកម្ពុជាមិនមែនធ្វើការតែពេលល្អនោះទេ តែនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈដោយថាមិនដែលទុកប្រជាជនចោលនោះទេ។ សម្ដេចថ្លែងបែបនេះក្នុងការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន» ព្រឹកថ្ងៃអង្គារ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថាជាង ៤០ឆ្នាំមកនេះរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយបក្សប្រជាជនគឺតែងតែងនៅជាមួយពលរដ្ឋគ្រប់ពេលចាប់តាំងពីរំដោះពីរបបប្រល័យពូជសាសន៍ បញ្ហាគ្រោះធម្មជាតិ វិបត្តិសេដ្ឋកិច្ចសាកល និងជំងឺកូវី-១៩ ជាដើម ដែលបញ្ហាទាំងនេះបានធ្វើឱ្យរដ្ឋាភិបាលរៀបចំនៅគោលនយោបាយនិងវិធីសាស្ត្រផ្សេងៗដើម្បីជួយទៅដល់ប្រជាពលរដ្ឋ។

សម្ដេចថា៖ «រាជរដ្ឋាភិបាលយើងមិនមែនធ្វើសកម្មភាពតែពេលល្អ ពេលលំបាកទុកប្រជាពលរដ្ឋចោលនោះទេ។ ប៉ុន្ដែជារដ្ឋាភិបាលមួយដែលបុរេសកម្ម ក្នុងរយៈពេល ៤០ឆ្នាំនេះប្រវត្តិនៃការតស៊ូរំដោះប្រទេសបង្រួបង្រួមជាតិនិងការជួយទៅដល់ប្រជាពលរដ្ឋ»

សម្ដេចបន្ថែមថា រដ្ឋាភិបាលអាណត្កិទី៧នឹងបន្តនូវគោលការណ៍ធ្វើយ៉ាងណាឱ្យប្រព័ន្ធនៃការគាំពារដល់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ជា សុមេធី បានថ្លែងថាការប្រកាសដាក់អនុវត្តន៍គោលការណ៍កម្មវិធីជាតិចំនួន២ នៅថ្ងៃនេះ គឺធ្វើឡើងស្របតាមគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងផ្អែកតាមបទពិសោធន៍នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមកន្លងមក។ ការដាក់ជាកម្មវិធីនេះនឹងត្រូវរួមបញ្ចូលកម្មវិធីជាតិជំនួយសង្គមដែលមានស្រាប់មួយចំនួនទៅក្នុងកមុ្មវិធីថ្មី។

ឯកឧត្តមថា៖ «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា ខ្ញុំបាទ សូមប្ដេជ្ញាចិត្តបំពេញបេសកកម្មនេះដោយស្មារតីម្ចាស់ការ ច្នៃប្រឌិត ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់ដើម្បីធានាការអនុវត្តក្របខណ្ឌទាំង២នេះទទួលបានជោគជ័យ»

ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមចំនួន២ ដែលនាដាក់អនុវត្តន៍នាថ្ងៃនេះរួមមាន គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលសំដៅជួយដល់គ្រួសារដែលងាយរងគ្រោះឱ្យទទួលបាននូវការគាំពារសង្គមដ៏រឹងមាំមួយ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើបតបនឹងគ្រោះអាសន្ន ដែលនឹងផ្ដល់ការគាំពារមានលក្ខណៈជាប្រព័ន្ធដល់ពលរដ្ឋដែលរងគ្រោះពីហានិភ័យនានាដូចជាគ្រោះធម្មជាតិ វិបត្តិសេដ្ឋកិច្ច និងសុខភាពសាធារណៈជាដើម។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពចាំបាច់ក្នុងការដាក់ជាកញ្ចប់បែបនេះគឺដើម្បីធ្វើឱ្យមានភាពងាយស្រួល មានអង្គភាពទទួលខុសត្រូវច្បាស់លាស់ ធានាលក្ខណៈរយៈពេលវែង ភាពធន់ លើកកម្ពស់ការចូលរួមនិងទទួលផលដោយគ្មានការរើសអើង និងគ្រប់ដណ្ដប់ឱ្យបានច្រើននៅទូទាំងប្រទេស។

គួរឱ្យដឹងផងដែរថាចាប់តាំងពីអនុវត្តន៍កម្មវិធីជំនួយសង្គមដែលរួមមានឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ជួយដល់គ្រួសារក្រីក្រនិងរងគ្រោះពីជំងឺកូវីដ-១៩ គ្រោះធម្មជាតិ និងអតិផរណាចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់ប្រមាណជា ១ ៣០០លានដុល្លារ៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026