ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ

mosvy
6 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅកាន់មន្ត្រីនៃក្រសួងមហាផ្ទៃឲ្យពង្រឹងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងទប់ស្កាត់បញ្ហាគ្រឿងញៀននិងល្បែងស៊ីសង។

សម្ដេចបានលើកឡើងថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់គឺជាបញ្ញាសំខាន់ដែលទាក់ទងទៅនឹងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាមិនថាកូនប្រជាជន ឬកូនរបស់មន្ត្រីនៃក្រសួងមហាផ្ទៃនោះទេ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងស្ថាប័ននានា ពិសេសក្រសួងមហាផ្ទៃពង្រឹងនូវការផ្ទេរអំណាចពីថ្នាក់ជាតិទៅក្រោមជាតិ ឬវិមជ្ឈការអំណាចដើម្បីធ្វើឲ្យសេវាសាធារណៈកាន់តែកៀកជាមួយនឹងប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៧ នឹងពង្រឹងវិមជ្ឈការដែលផ្ដោតទៅលើសេវាមូលដ្ឋានទៅដល់ប្រជាពលរដ្ឋ អប់រំ សុខាភិបាល កសិកម្ម ដូច្នេះដើម្បីពង្រឹងនូវសេវាទាំងអស់នេះគឺចាំបាច់ណាស់ក្នុងការផ្ទេរនៅអំណាចពីថ្នាក់ជាតិទៅកាន់ថ្នាក់ក្រោមជាតិឲ្យបានឆាប់និងមានប្រសិទ្ធភាព។

សម្ដេចថា៖ «មូលដ្ឋានគឺជាអ្នកដែលដឹងច្បាស់ពីរបញ្ហាដែលកើតឡើងនៅមូលដ្ឋាន»។ ជាមួយគ្នានេះសម្រេចធិបតីបានបញ្ជាក់ថា ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំការអនុវត្តទៅលើប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រព័ន្ធរដ្ឋបាលបច្ចុប្បន្នគឺដើម្បីបម្រើទៅដល់ការធ្វើវិមជ្ឈការ មិនមែនឲ្យក្រសួងស្ថាប័នប្រើបច្ចេកវិទ្យាដើម្បីក្ដាប់អំណាចនោះទេ។

ទោះជាយ៉ាងណាសម្ដេចថាវិមជ្ឈការ មិនអាចកាត់ផ្ដាច់ពីថ្នាក់រដ្ឋទៅថ្នាក់មូលដ្ឋានភ្លាមៗទេ វាត្រូវការនីតិវិធី និងពេលវេលា។
បើតាមសម្ដេចធិបតី វិមជ្ឈការត្រូវការការប្រគល់សិទិ្ធ ផ្ដល់ថវិការ ពង្រឹងមន្ត្រី និងការទទួលខុសត្រូវ៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026