ពិធីប្រគល់ប្រាក់បូជាសពមួយលើកដំបូង ជូនគ្រួសារ អតីតយុទ្ធជនជាជនមានពិការភាពចំនួន ២គ្រួសារនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានប្រគល់ប្រាក់បូជាសព មួយលើកដំបូង ជូនគ្រួសារ អតីតយុទ្ធជនជាជនពិការចំនួន ២គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ១៩ ៤៦២ ៨០០៛ (ដប់ប្រាំបួនលាន បួនរយហុកសិបពីរពាន់ ប្រាំបីរយរៀលគត់)៕

ព័ត៌មានជាប់ទាក់ទង