ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ជនមានពិការភាពនៅខេត្តមណ្ឌលគិរីចំនួន ៩៤៧នាក់ទទួលបានបណ្ណសំគាល់ពិការភាពដើម្បីយកទៅប្រើប្រាស់

mosvy
6 ខែ​វិច្ឆិកា 2023

មណ្ឌលគីរី÷ ថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រគល់បណ្ណសំគាល់ជនមានពិការភាពចំនួន ៩៤៧បណ្ណ ក្រោមអធិបតីភាព លោកជំទាវ វិន ស៊ីធួន  អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត។

ជនមានពិការភាពក្នុងក្រុងស្រុកទាំង៥ រួមមានក្រុងសែនមនោរម្យ ចំនួន ១៥៨ បណ្ណ ស្រុកកោះញែក ចំនួន ២១២បណ្ណ ស្រុកកែវសីមា ចំនួន ១៩៥បណ្ណ ស្រុកអូររាំង ចំនួន ៦៨បណ្ណ និងស្រុកពេជ្រាដាចំនួន ៣១៣បណ្ណ ដែលបានសម្ភាសន៍ក្នុងកម្មវិធីការកំណត់អត្តសញ្ញាណកម្មជនពិការតាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន។

ក្នុងពិធីនោះដែរលោកជំទាវ បានប្រគល់បណ្ណសំគាល់ពិការភាពជូនជនមានពិការភាពជានិមិត្តរូប ចំនួន ២០នាក់ មកពីសង្កាត់ទាំង៤ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីផងដែរ៕

ព័ត៌មានជាប់ទាក់ទង

  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026