ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ការដាក់ដំណើរការគម្រោងស្តីពី ការពង្រឹងការការពារ និង ការផ្តល់សេវាដល់ជនរងគ្រោះ ដោយអំពើជួញដូរ

mosvy
6 ខែ​ធ្នូ 2023

ភ្នំពេញ៖ ថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួមថ្លែងសុន្ទរកថាបិទកម្មវិធីស្តីពីការពង្រឹងការការពារ និងការផ្តល់សេវាដល់ជនរងគ្រោះ ដោយអំពើជួញដូរ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ នៅសណ្ឋាគារ Sun & Moon Riverside Hotel។

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនៅថ្នាក់មូលដ្ឋាន និងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីបង្កើនកិច្ចការពារជនទេសន្តរប្រវេសន៍ ដែលងាយរងគ្រោះ។

ចាប់តាំងពីឆ្នាំ២០១១ អង្គការ IOM និងដៃគូបានរួមចំណែកក្នុងការបង្កើតក្របខ័ណ្ឌច្បាប់ ស្ថាប័ន និងកម្មវិធីមួយចំនួនក្នុងគោលបំណងដោះស្រាយបញ្ហាទាក់ទងនឹងអំពើជួញដូរមនុស្ស។ បច្ចុប្បន្ន អង្គការ IOM បានកំពុងអនុវត្តគម្រោងរយៈពេល ៤ឆ្នាំ (២០២២-២០២៦) លើ «ការពង្រឹងការ ការពារ និងសេវាកម្មដល់ជនរងគ្រោះ» ដើម្បីផ្តល់ការគាំទ្រ និងការការពារដល់ជនទេសន្តរប្រវេសន៍ដែលងាយរង គ្រោះនៅកម្ពុជាដោយផ្ទាល់និងប្រយោល។ គម្រោងនេះត្រូវបានអនុវត្តក្រោម កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើសកម្មភាពមួយចំនួនរួមមាន៖ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព យន្តការបញ្ជូនថ្នាក់ជាតិ ការផ្តល់ការគាំទ្រ និងសេវាសមាហរណកម្មដល់ជនទេសន្តរប្រវេសន៍ដែលងាយរងគ្រោះ និងការស្រាវជ្រាវលើនិន្នាការ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើការការពារ និងការគាំទ្រសម្រាប់ជនទេសន្តរ ប្រវេសន៍ដែលងាយរងគ្រោះនៅកម្ពុជា។

គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមរយៈការពង្រឹងការការពារ និងការផ្តល់សេវាដល់ ជនរងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់។ គម្រោងនេះអាចសម្រេចបានតាមរយៈការពង្រឹងការកំណត់អត្ត សញ្ញាណជនរងគ្រោះ ការផ្តល់សេវាផ្អែកតាមតម្រូវការ និងសេវាសមាហរណកម្ម នៅខេត្តជាប់ព្រំដែនប្រទេសកម្ពុជា-ថៃរួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តកោះកុង និងតំបន់ផ្សេងទៀត ដូចជារាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ពីនិន្នាការកើនឡើងនៃឧក្រិដ្ឋកម្មដោយបង្ខំ។

ជាក់ស្តែង គម្រោងនេះចាប់ ផ្តើមដោយផ្តោតតែលើខេត្តដែលមានចំនួនជនទេសន្តរប្រវេសន៍វិលត្រឡប់ច្រើនតែប៉ុណ្ណោះ ប៉ុន្តែដោយសារមាន តម្រូវការច្រើនលើសេវាការពារនៅទូទាំងប្រទេសកម្ពុជា គម្រោងនេះបានពង្រីកបន្ថែមនៅរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀតដែលរងឥទ្ធិពលពីឧក្រិដ្ឋិកម្មដោយបង្ខំ និងទម្រង់នៃឯកសារទស្សនៈទាន ការចាប់ផ្តើមដំណើរការគម្រោង «ការពង្រឹងការការពារ និងសេវាកម្មដល់ជនរងគ្រោះ» គោលបំណងទី២៖ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរ ដើម្បីផ្តល់ការគាំទ្រយ៉ាងពេញលេញដល់ជនទេសន្តរប្រវេសន៍ដែលងាយរងគ្រោះ និងជនរងគ្រោះ ដោយអំពើជួញដូរ គោលបំណងទី ៣៖ ដើម្បីធ្វើបទបង្ហាញពីសមិទ្ធផលបឋមដែលគម្រោងសម្រេចបាន លទ្ធផលរំពឹងទុក៖ បង្កើនការយល់ដឹងអំពីសកម្មភាព និងវិសាលភាពរបស់គម្រោងដល់ភាគីពាក់ព័ន្ធ បង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលដល់ភាគីពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សដែលបង្កើតអោយមានភាពប្រសើរឡើងនៃការផ្តល់ជំនួយ និងសមាហរណកម្មសម្រាប់ជនទេសន្តរ ប្រវេសន៍ដែលងាយរងគ្រោះ និងជនរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា៕

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026