ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិកោតសរសើរនិងវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ

mosvy
7 ខែ​វិច្ឆិកា 2023

ភ្នំពេញ៖ លោកស្រី អាន ម៉ារី ស្កេលតុន (Ann Marie SKELTON) ប្រធានគណៈកម្មាធិការសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ (UNCRC) បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ ពិសេសពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ។

ការថ្លែងរបស់លោកស្រី អាន ម៉ារី ស្កេលតុន បែបនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ ជាមួយលោកស្រី Ann Skelton ប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ព្រមទាំងសហការី នៅសណ្ឋាគារ Raffles Hotel, Le Royal នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

គោលបំណងនៃជំនួបប្រជុំគឺដើម្បីពិភាក្សា និងសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តអនុសាសន៍របស់
គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនេះ ខ្លឹមសារនៃជំនួបនេះក៏មានគោលបំណងដើម្បីពន្លឿនដល់ការអនុម័តច្បាប់ស្តីពីកិច្ចការពារកុមារ និង សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ថ្លែងក្នុងជំនួបនោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ បានលើកឡើងថា ក្រសួងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងអនុវត្តអនុសាសន៍ និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយយូនីសេហ្វ។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ក៏បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង បាននឹងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ដែលច្បាប់នេះ នឹងត្រូវពិនិត្យបញ្ចប់ និង ដាក់ជូនក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យមុននឹងដាក់ស្នើទៅរដ្ឋសភាពដើម្បីអនុម័ត នាពេលខាងមុខ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ជា សុមេធី បានថ្លែងបន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង ថ្នាក់ដឹកនាំក្រសួង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងការគាំទ្រទាំងជំនួយបច្ចេកទេស និងការផ្តល់ជាមូលនិធិរបស់អង្គការUNICEF មកក្រសួង ពិសេសចំពោះការគាំទ្រដល់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារកុមារ និង សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026