ពោធិ៍សាត់÷ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តពោធិ៍សាត់ សហការជាមួយអង្គការសេវាកម្មអភិវឌ្ឍន៏ជនពិការ បានរៀបចំទិវាជនពិការកម្ពុជាលើកទី២៥ និងជនពិការអន្តរជាតិលើកទី៤១ ក្រោមអធិបតីភាព ឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។
ទិវានេះមានការចូលរួមរបស់ជនមានពិការភាពសរុបចំនួន ១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សារ៉ុង១ មី ត្រីខ និងថវិកាធ្វើដំណើរ ៤០ ០០០រៀលផងដែរ៕