ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

គ្រួសារសមាជិកអតីតយុទ្ធជនចំនួន ៤គ្រួសារ ស្ថិតនៅក្នុង ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ ស្រុកបរិបូណ៌ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលប្រាក់មរណៈសង្គ្រោះ

mosvy
8 ខែ​វិច្ឆិកា 2023

កំពង់ឆ្នាំង÷ ថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០២៣ លោកវរ:សេនីយ៍ឯក ស្រី ម៉ាច មេបញ្ជាការង តំបន់ប្រតិបត្តិការសឹករងខេត្ត និងលោក មូ ចន្ថា ប្រធានការិយាល័យអតីតយុទ្ធជនខេត្ត តំណាង ឯកឧត្តម អ៊ុ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្ត រួមជាមួយក្រុមការងារថ្នាក់ខេត្តស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកាបេឡាមរណភាពសង្រ្គោះចំនួន ១៦ ០០០ ០០០រៀល និងលិខិតចូលរួមមរណទុក្ខជូនដល់គ្រួសារ ១.លោកស្រី ឆាន់ សាវី ត្រូវជាកូនរបស់សពអតីតគ្រួសារពលីឈ្មោះ គុជ សេង ទទួលមរណភាព នៅ ភូមិអណ្តូងច្រុះ ឃុំ រលាប្អៀរ ស្រុករលាប្អៀរ។ ២.លោកស្រី សុខ ស៊ីថា ត្រូវជាប្រពន្ធរបស់សពអតីតជនពិការឈ្មោះ សួង សុផាត ទទួលមរណភាព នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ ៣. លោក អៀន វុទ្ធី ត្រូវជាកូនរបស់សពអតីតជនពិការ ឈ្មោះ គង់ អាន ទទួលមរណភាពនៅ ភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស។ និងទី៤.លោកស្រី នូវ ទិត្យឡា ត្រូវជាចៅរបស់សពគ្រួសារពលី ឈ្មោះ ឡេវ គ្រាល ទទួលមរណភាព នៅភូមិតាំងត្រពាំង ឃុំពេជ្រចង្វារ ស្រុកបរិបូណ៌៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026