ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្រ្ដី ជា សុមេធី អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ នៅវិមានឯករាជ្យ និងនៅមុខព្រះបរមរាជវាំង

mosvy
9 ខែ​វិច្ឆិកា 2023

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្រ្ដី ជា សុមេធី អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ នៅវិមានឯករាជ្យ និងនៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងមីទិ្ទញអបអរសាទរខួប៧០ឆ្នាំនៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទ នៅទីលានមុខព្រះបរមរាជវាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលអាណត្តិទី៧របស់សម្ដេចបានប្ដេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវការ ការពារសន្ដិភាព ឯករាជ្យអធិបតេយ្យ និងសមិទ្ធផលជាតិឱ្យបានថិតថេរ រួមគ្នាជាមួយនឹងការកសាងប្រទេសជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំដោយផ្អែកលើច្បាប់ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន សម្បូរសប្បាយប្រកបដោយភាពថ្លៃថ្នូរ និងការគោរពសិទ្ធិមនុស្ស។

ជាមួយគ្នានេះសម្ដេចក៏បានប្ដេជ្ញាថានឹងកសាងប្រព័ន្ធគាំពារសង្គមដោយលើកកម្ពស់ និងគ្មានការរើសអើងប្រកបដោយប្រសិទ្ធភាព ធានានូវចីរភាពហិរញ្ញវត្ថុដែលធានាដល់ការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច សុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងទៀត រួមទាំងបោសសម្អាតមីនឱ្យអស់នៅឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីទំនុកចិត្តក្នុងការលើកស្ទួយមោទនភាពជាតិខ្មែរឱ្យខ្ពស់ដូចសម័យអង្គរ និងបានបញ្ជាក់នៅចំពោះព្រះភ័ក្រព្រះមហាក្សត្រថារាជរដ្ឋាភិបាលរបស់សម្ដេចនឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើន រួមទាំងកសាងប្រជាធិបតេយ្យប្រទេសឱ្យកាន់តែជឿនលឿន និងរឹងមាំផងដែរ។

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់រួមសាមគ្គីគ្នាដើម្បីកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ព្រះមហាក្សត្រទ្រង់ថ្លែងព្រះរាជសារដោយមានព្រះរាជឱង្ការកោតសរសើរការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី ដែលបានធ្វើឱ្យមានការប្រែប្រួលជាច្រើន និងបានរក្សានូវការដើរតាមមាគ៌ានយោបាយរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានយ៉ាងល្អដែលធ្វើឱ្យប្រទេសរក្សាបាននូវសុខសន្ដិភាព ឯកភាពជាតិ និងសុខដុមនៅក្នុងសង្គម ជាពិសេសបានធ្វើកិត្យានុភាពជាកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។ ជាមួយគ្នានេះព្រះមហាក្សត្របានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមសាមគ្គីគ្នាដើម្បីកសាងជាតិជាបន្តទៀត។

ព្រះអង្គមានព្រះរាជបន្ទូលថា៖ «ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានសូមរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ»។

ព្រះមហាក្សត្រ ព្រះអង្គមានជំនឿថាកម្ពុជានៅតែមានសន្ដិភាព ស្ថេរិភាព រស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយនៃមហាសាមគ្គីជាតិ ព្រះពុទ្ធសាសនា និងព្រះមហាក្សត្រ កម្ពុជាពិតជាគ្មានសត្រូវណាមួយអាចរំលោភឈ្លានពានលើទឹកដីកម្ពុជាបាននោះទេ៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ខួបលើកទី២ ទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម»

    mosvy Author/
    9 ខែ​កក្កដា 2026
  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្ដល់សេវាធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក ប.ស.ស. ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    9 ខែ​កក្កដា 2026
  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026