ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវលើប្រធានបទ “ការថែទាំកុមារតូចមានពិការភាព”

mosvy
29 ខែ​កញ្ញា 2023

ភ្នំពេញ÷ ការរៀបចំផែនការការអនុវត្តផែនការ ឬផែនការយុទ្ធសាស្រ្ត គឺផ្តោតទៅលើទឡ្ហីករណ៍ (Evidence Based) ដែលបានមកពីការសិក្សាស្រាវជ្រាវ ជាចំណុចសំខាន់ការថ្លែងបែបនេះ ដោយលោក សែម សុខបញ្ញា អគ្គនាយករង តំណាងឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវលើប្រធានបទ “ការថែទាំកុមារតូចមានពិការភាព” នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលសហការរៀបចំដោយសមាគមព្យាបាលដោយចលនាកម្ពុជា និងអង្គការវិទ្យាស្ថានស្រាវជ្រាវត្រីកោណ។

គោលបំណងនៃសិក្ខាសាលានេះមានពីរធំៗគឺ៖ ១.ដើម្បីចែករំលែកលទ្ធផលរកឃើញពីការសិក្សាស្រាវជ្រាវ និងសំណើរសេចក្តីព្រាងគោលនយោបាយចំហសង្ខេបស្តីពីការថែទាំកុមារមានពិការភាពអាយុក្រោម ៥ឆ្នាំ នៅក្នុងគ្រួសារ។ ២.ដើម្បីប្រមូលធាតុចូលបន្ថែមក្នុងការកែលម្អទៅលើសេចក្តីព្រាងគោលនយោបាយចំហសង្ខេប អំពីការថែទាំកុមារមានពិការភាពអារយុក្រោម ៥ឆ្នាំ នៅក្នុងគ្រួសារ។

លោកអគ្គនាយករងបានបន្តលើកឡើងថា ការរៀបចំផែនការការអនុវត្តផែនការឬផែនការយុទ្ធសាស្រ្ត គឺផ្តោតទៅលើទឡ្ហីករណ៍ (Evidence Based) ជាចំណុចសំខាន់ ដែលការសិក្សាស្រាវជ្រាវនេះ នឹងផ្តល់នូវមូលហេតុដែលសំខាន់ៗ ក្នុងការកសាងផែនការឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់វិស័យកិច្ចការពារកុមារដែលមានពិការភាព គឺមានសារៈសំខាន់ដែលមិនអាចខ្វះបាន ដើម្បីជំរុញនូវប្រសិទ្ធភាពយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៣-២០២៨ និងផែនការនានាដែលពាក់ព័ន្ធនឹងវិស័យនេះ។

ក្នុងនាមរូបលោកដែលជាមន្រ្តីរាជការមានពិការភាពម្នាក់ បានចែករំលែកនូវបរិបទលើដំណាក់កាល ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកន្លងមក ក្នុងការដោះស្រាយនូវតម្រូវការចាំបាច់របស់កុមារមានពិការភាពនិងគ្រួសាររបស់ពួកគាត់ ដែលមានក្នុងរបាយការណ៍វឌ្ឍនភាពលើវិស័យពិការភាពក្នុងសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី៥ ស្តីពីការអភិវឌ្ឍនៅតាមសហគមន៍ប្រកបដោយបរិយាបន្ន និងតួលេខក្នុងផែនការសកម្មភាពស្តីពីការធ្វើឱ្យប្រសើរឡើងនូវការថែទាំជំនួសសម្រាប់កុមារឆ្នាំ២០២៣-២០២៧។

លោកបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ចសម្រចបានប្រកាសចំនួន១១ និងសេចក្តី ព្រាងច្បាប់ចំនួន២ រួចមកហើយ នឹងត្រូវប្រធានបទនៃការសិក្សាជ្រាវស្រាវនេះផង គឺសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការកុមារ និងច្បាប់ស្តីពីកិច្ចគាំពារជនមានពិការភាព ដែលកំពុងតែកសាងដោយក្រុមលេខាធិការដ្ឋានរៀបចំទាំងពីរ និងក្រុមការងារអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច។

លោកក៏បានរំលឹកផងដែរថា តាមការណែនាំរបស់ឯកឧត្តមប្រធានក្រុមអ្នកនាំពាក្យឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងឯកឧត្តមអគ្គនាយកគោលនយោបាយសង្គមកិច្ច រាល់សិក្ខាសាលា ឬកិច្ចប្រជុំ សូមស្នើសុំនិងផ្សព្វផ្សាយឱ្យអ្នកចូលរួមទាំងអស់ មេត្តាជួយ Join channel telegram MoSVYCAMBODIA និង Facebook Page MoSVY Cambodia របស់ក្រសួង និងអគ្គនាយកដ្ឋាន ដើម្បីទទួលបានព័ត៌មានពីសកម្មភាពឥស្សរជន និងឯកសារគតិយុត្តថ្មីៗ៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026