ពិធីសំណេះសំណាលនិងចែកអំណោយដល់ជនមានពិការភាព គ្រួសារក្រីក្រ និងសិក្សានុសិស្សនៅខេត្តស្វាយរៀង

ស្វាយរៀង÷ ព្រឹកថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ លោកជំទាវ ញ៉ែមមរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលនិងចែកអំណោយដល់ជនមានពិការភាព គ្រួសារក្រីក្រ និងសិក្សានុសិស្សចំនួន ៣០០នាក់ នៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងពិធីនោះក៏មានការចូលរួមពីសំណាក់ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត និងតំណាងមន្ទីរស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៣៨៩នាក់។

តាមការឲ្យដឹងពីលោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង ថាក្នុងម្នាក់ៗទទួលបាន ឃីតមួយកញ្ចប់
ថវិការ ៤ម៉ឺនរៀល ចំពោះសិស្សានុសិស្សទទួលបានឃីតមួយកញ្ចប់ថវិកា ១ម៉ឺនរៀល៕

ព័ត៌មានជាប់ទាក់ទង