![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-11_10-30-59.jpg)
កំពង់ឆ្នាំង÷ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោកវរ:សេនីយ៍ឯក ចក់ ជឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត និងលោក មូ ចន្ថា ប្រធានការិយាល័យអតីតយុទ្ធជនខេត្ត តំណាង ឯកឧត្តម អ៊ុ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្ត រួមជាមួយក្រុមការងារថ្នាក់ខេត្តស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤ ០០០ ០០០រៀល និងលិខិតចូលរួមមរណៈទុក្ខជូនដល់ លោកស្រី ឃ្លោក វ៉ុន ត្រូវជាគ្រួសាររបស់សពរបស់ជនបាត់បង់ឈ្មោះ វ៉ែន តូច អត្តលេខ (IA 03000667) ដែលទទួលមរណភាពនៅភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង។
ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា និងសូមគោរពជូនពរសម្តេចជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-11_10-30-58.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-11_10-30-55.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-11_10-31-00.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-11_10-30-57.jpg)
![](https://mosvy.gov.kh/wp-content/uploads/2023/12/photo_2023-12-11_10-31-02.jpg)