ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

៩ខែ ឆ្នាំ២០២៣ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកដែលបញ្ជូនត្រឡប់ពីថៃជាង ១ម៉ឺន៦ពាន់នាក់

mosvy
18 ខែ​ធ្នូ 2023

បន្ទាយមានជ័យ៖ ក្នុងរយៈពេល ៩ខែនៃឆ្នាំ ២០២៣ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកដែលបញ្ជូនត្រឡប់ពីថៃចំនួន ១៦ ៣៤៩នាក់ ក្នុងនោះពលរដ្ឋដែលរងគ្រោះពីការជួញដូរមនុស្សមាន ១៣៦នាក់។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម ជា សុមេធី បានថ្លែងឲ្យដឹងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះថា ក្នុងចំណោមពលករចំណាកស្រុកដែលបញ្ជូនក្រឡប់មកពីប្រទេសថៃ ១៦ ៣៤៩នាក់នោះមានស្រី ៨ ០៤៥នាក់ ប្រុស៦ ៨៤៩នាក់ កុមារា ៧៦២នាក់ និងកុមារី ៦៩៣នាក់។

ឯកឧត្តមបន្ថែមថា ក្រោយពីបញ្ជូនមកមណ្ឌល អ្នកទាំងនោះបានធ្វើសម្ភាសន៍និងកំណត់អត្តសញ្ញាណ ដើម្បីរកមុខសញ្ញាជនរងគ្រោះ ផ្តល់ការស្នាក់នៅរយៈពេលខ្លីមុនពេលបញ្ជូនទៅទទួលសេវាបន្តនៅ អង្គការ អង្គការដៃគូ និងសហគមន៍វិញ។

ជាលទ្ធផលបានរកឃើញជនងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ចំនួន ១៣៦ នាក់ (ស្រី២៦នាក់ ប្រុស ២០នាក់ កុមារី ៤៦នាក់ និងកុមារា ៤៤នាក់)។ ជនរងគ្រោះពីការកេងប្រវ័ញ្ចកម្លាំងពលកម្មចំនួន ១០នាក់ (ស្រី ៣នាក់ ប្រុស ០៥នាក់ កុមារាម្នាក់ និងកុមារី១នាក់)។

គួរឲ្យដឹងដែរថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ មជ្ឈមណ្ឌលនេះជាជំនួយឥតសំណងពីព្រះរាជាណាចក្រថៃសម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ ១៩៩ ៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026