ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្ត្រីបង្គោលព័ត៌មាន និងផ្សព្វផ្សាយនៃ ក្រសួងសង្គមកិច្ច និងមូលនិធិជាតិជំនួយសង្គម ៤៣រូបទទួលបានការបណ្តុះបណ្តាលស្តីពីការសរសេរព័ត៌មានខ្លី បទយកការណ៍ និង ជីវប្រវត្តិជោគជ័យ រយៈពេល២ថ្ងៃ នៅសណ្ឋាគារភ្នំពេញ គាំទ្រដោយ GIZ។

mosvy
16 ខែ​មករា 2024

ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គមបានបើកវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៦-១៧ខែមករាឆ្នាំ២០២៤នៅសណ្ឋាគារភ្នំពេញ ស្តីពីការសរសេរព័ត៌មានខ្លី បទយកការណ៍ និង ជីវប្រវត្តិជោគជ័យ ដើម្បីពង្រឹងសមត្ថភាពដល់សិក្ខាមប្រមាណជា៤៣រូប ដែលជាក្រុមការងារព័ត៌មាន និង ផ្សព្វផ្សាយ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មូលនិធិជាតិជំនួយសង្គម ក្រសួងផែនការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និង បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសមានមតិបើកវគ្គបណ្តុះបណ្តាលនេះ លោកស្រីប្រាក់ ថាវៈភារី អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គមបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងបន្ថែមទៀត ដល់សិក្ខាកាម ដែលមកពីស្ថាប័នពាក់ព័ន្ធ ឱ្យមានសមត្ថភាព ក្នុងការប្រមូលព័ត៌មាន សរសេរព័ត៌មានខ្លី បទយកការណ៍ និង ប្រវត្តិជោគជ័យរបស់អ្នកទទួលផល ឬកម្មវិធី ដើម្បីយកទៅប្រើប្រាស់ក្នុងការអនុវត្តការងារប្រចាំថ្ងៃឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានថ្លែងអំណរអរគុណដល់ភ្នាក់ងារអាល្លឺម៉ង់សម្រាប់ការអភិវឌ្ឍអន្តរជាតិ(GIZ) ដែលជាដៃគូរសហការតាមរយៈគម្រោងលើកកម្ពស់គាំពារសង្គមនិងសុខភាព ដែលតែងតែជួយដល់ការអភិវឌ្ឍន៍ សមត្ថភាពធនធានមនុស្សនិងស្ថាប័ន ។

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026