កិច្ចប្រជុំ គណៈកម្មាការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម

ភ្នំពេញ៖ ទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៖ ថ្ងៃ ព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក ឯកឧត្តមស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្នុងនាមជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រោមអធិបតីភាព លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ ដែលបានប្រព្រឹត្តិទៅនៅទីស្តីការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

នៅក្នុងកិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២ គឺ៖
១. សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។
២. សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម។

ព័ត៌មានជាប់ទាក់ទង