ទីស្តីការក្រសួង៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំស្តីពី សេចក្តីរាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត របស់នាយកដ្ឋានគាំពារជនរងគ្រោះ ពាក់ព័ន្ធនឹងការងារ គាំពារជនផ្ទុកមេរោគអេដស៍-ជំងឺអេដស៍ ជនវិបល្លាសស្មារតី ការងារគ្រោះមហន្តរាយ និងការងារមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកសេវាសង្គមកិច្ច អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យនៃនាយកដ្ឋានគាំពារជនរងគ្រោះ និងប្រធានមជ្ឈមណ្ឌលថែទាំ និងស្តារជនវិបល្លាសស្មារតី នៅទីស្តីការក្រសួងស.អ.យ.។