ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត របស់មូលនិធិសង្គមកិច្ច ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានស្តារសម្បទា អគ្គនាយករង នាយក/នាយករង និងប្រធានការិយាល័យ ព្រមទាំងមន្ត្រីជំនាញក្រោមឪវាទ។