ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចប្រជុំស្តីពីភាពជាដៃគូកិច្ចសហប្រតិបត្តិការ ជាមួយតំណាងUNDP

mosvy
19 ខែ​មករា 2024

ភ្នំពេញ៖ ថ្ងៃសុក្រ ៨ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩  ខែមករា ឆ្នាំ២០២៤  វេលាម៉ោង ៩:៣០ នាទីព្រឹក ឯកឧត្តមស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងUNDP ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំ នៃមូលនិធិជាតិជំនួយសង្គម។

នៅក្នុងកិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ គឺ៖
១. បទបង្ហាញខ្លី ពីUNDP អំពីកម្មវិធី ដែលបាននឹងកំពុងគាំទ្រមកក្រសួងសង្គមកិច្ច អតីតយុជន និងយុវនីតិសម្បទា
២.ពិភាក្សាលើការងារអាទិភាពថ្មីៗមួយចំនួនរបស់ក្រសួងសង្គមកិច្ច អតីតយុជន និងយុវនីតិសម្បទា និង មូលនិធិជាតិជំនួយសង្គម ដែលក្នុងនោះមាន សិក្សាលទ្ធភាពជំនួយបច្ចេកទេសបង្កើតមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មកាយសម្បទាគម្រូ និង កម្មវិធីជាតិបរិយាប័ន្នសង្គម ជំនួយបច្ចេកទេសបរិវត្តន៍កម្មឌីជីថលដើម្បីលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ច ស្តារសម្បទា និង ជំនួយសង្គម និងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងារទំនាក់ទំនង ផ្សព្វផ្សាយ(មេឌៀរបស់ក្រសួង) និង
៣. ការសហការរៀបចំស្វែងរកមូលនិធិ (ជាមូលនិធិចម្រុះ) សម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យសង្គមកិច្ច។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026