ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្ទីរសង្គមកិច្ចសហការជាមួយរដ្ឋបាលខេត្តបើកប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រ២១៥នាក់

mosvy
20 ខែ​មករា 2024

ស្ទឹងត្រែង៖ រដ្ឋបាលស្រុកថាឡាបរីវ៉ាត់ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង បានសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ រៀបចំពីធីបើកផ្ដល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍ សរុបចំនួន ២១៥នាក់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ចៅ មុន្នីរ៉ា អភិបាលរងនៃគណ:អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង និង មានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ ដូចជា មន្ទីរផែនការ .មន្ទីរសុខាភិបាល .មន្ទីរកិច្ចការនារី .មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ .មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវ: រដ្ឋបាលស្រុក រដ្ឋបាលឃុំ  មូលដ្ឋានសុខាភិបាល មន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សរុបប្រមាណ ២៦៣នាក់។

រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកនៅតាមសហគមន៍ ពិសេសជនមានពិការភាព ដោយមិនបោះបង់នណាម្នាក់ចោលឡើយ។ ជាក់ស្តែងក្រៅពីការបើកផ្តល់ប្រាក់របបគោលនយោបាយខាងលើ មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាសហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បាននឹងកំពុងរៀបចំឯកសារគោលប្រតិបត្តិកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជនមានពិការភាពមកពីគ្រួសារមានប័ណ្ណសមធម៌គឺជាក្រុមទទួលផលក្នុងចំណោមក្រុមគោលដៅរបស់កម្មវិធី។ ក្រសួងបាននឹងកំពុងកំណត់អត្តសញ្ញាណជនមានពិការភាព និងផ្តល់ប័ណ្ណសម្គាល់ពិការភាពប្រមាណជាង៣០ម៉ឺនប័ណ្ណ បានជ្រើសរើសជនពិការឱ្យចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ ប្រមាណ៣៧៤៨នាក់ (ស្រី៨៦២នាក់) និងបម្រើការងារនៅតាមសហគ្រាសវិស័យឯកជន ប្រមាណ៣,៧៥៩នាក់។ ក្រៅពីនេះ មូលនិធិជនពិការតាមរយៈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង១១ ក៏បាននឹងកំពុងបម្រើសេវាផ្តល់សម្ភារៈ ឧបករណ៍អវយវៈសិប្បនិម្មិត និងរណប និងសាងសង់ផ្ទះដល់បងប្អូនដែលមានជីវភាពខ្វះខាត់ជួបការលំបាកខ្លាំងផងដែរ។

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026