ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

លោក យូ សុភ័ក្រ ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ តំណាងឯកឧត្តម ឌីន បូរី អគ្គនាយកដ្ឋានសេវាសង្គមកិច្ច បានចូលរួមសម្របសម្រួលបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងករណី នៃមាតុភូមិនិវត្តន៏ និងធ្វើសមាហរណកម្មដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស

mosvy
23 ខែ​មករា 2024

ព្រះវិហា ៖ លោក យូ សុភ័ក្រ ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ តំណាងឯកឧត្តម ឌីន បូរី អគ្គនាយកដ្ឋានសេវាសង្គមកិច្ច បានសហការរៀបចំ ជាមួយអង្គការអន្តរជាតិ ទេសន្តរប្រវេសន៏ IOM ចូលរួមសម្របសម្រួលបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងករណី នៃមាតុភូមិនិវត្តន៏
និងធ្វើសមាហរណកម្មដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដល់សិក្ខាកាមប្រមាណជា៣៥រូប មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣-២៥ខែមករា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន លី ហួត ខេត្តព្រះវិហា ។ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ សអយ ខេត្តព្រះវិហា មន្ទីរកិច្ចការនារី មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ការិ.សង្គមកិច្ច និងសុខុមាលភាពសង្គម ស្រុក-ក្រុង គ.ក.ន.គ ឃុំ ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បន្តការកសាងសមត្ថភាពដល់គ្រូ ឧទ្ទេសថ្នាក់មន្ត្រីថ្នាក់ក្រោមជាតិនិងអ្នកពាក់ព័ន្ធក្នុងវិស័យសមាហរណកម្ម។ជួយពង្រឹងសមត្ថភាពដល់មន្ត្រីដែល ជាអ្នកអនុវត្តផ្ទាល់ក្នុងការងារសមាហរណកម្ម និងផ្តល់ការគាំទដោយមានការវាយ តម្លៃឱ្យបានកាន់តែប្រសើរឡើង អំពីភាពងាយរងគ្រោះ ហានិភ័យ ស្ថានភាពគ្រួសារ និង ជំនាញប្រឹក្សា យោបល់ ដល់ជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស សំដៅបង្កើតកម្មវិធីសមាហរណកម្មប្រកប ដោយនិរន្តរភាព ដោយមាន ការគាំទ្រផ្នែកសេដ្ឋកិច្ច សង្គម និងចិត្តសង្គម។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026