សេចក្តីជូនដំណឹង

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមជម្រាបជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលមានមណ្ឌលថែទាំកុមារទូទាំង២៥ រាជធានីខេត្ត ដែលមិនទាន់ដាក់ពាក្យសុំការអនុញ្ញាតទទួលស្គាល់មណ្ឌលថែទាំកុមារ តាមស្មារតីនៃអនុក្រឹត្យលេខ១១៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ។ ទទួលបានព័ត៌មាននេះ សូមលោក លោកស្រីរួសរាន់មកបំពេញបែបបទដាក់ពាក្យទទួលស្គាល់មណ្ឌលឳ្យខានតែបាន មកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដូចមានសេចក្តីជូនដំណឹងជូនភ្ជាប់។ សូមអរគុណ

ព័ត៌មានជាប់ទាក់ទង