ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា ដឹកនាំកិច្ចប្រជុំប្រមូលធាតុចូល និងរបាយការណ៍ដើម្បីត្រៀមចូលរួមសម័យប្រជុំលើកទី៥៥ របស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច

mosvy
25 ខែ​មករា 2024

ទីស្តីការក្រសួង៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំប្រមូលធាតុចូល និងរបាយការណ៍ដើម្បីត្រៀមចូលរួមសម័យប្រជុំលើកទី៥៥ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តំណាងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម តំណាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងមូលនិធិជាតិជំនួយសង្គម ឯកឧត្តម អគ្គនាយកគោលនយោបាយសង្គមកិច្ច តំណាងអគ្គនាយកសេវាសង្គមកិច្ច តំណាងអគ្គនាយកស្តារសម្បទា អគ្គនាយករង ប្រធានផ្នែកសិទ្ធិជនពិការ តំណាងនាយកដ្ឋានគាំពារជនរងគ្រោះ តំណាងនាយកដ្ឋានកិច្ចការពារកុមារ តំណាងនាយកដ្ឋានសុខុមាលភាពជនពិការ និងមន្ត្រីជំនាញបច្ចេកទេស។
បន្ទាប់ពីទទួលបានធាតុចូល ឯកឧត្តមប្រធាននឹងដឹកនាំប្រជុំក្រុមការងារបច្ចេកទេសទាំងអស់ ដើម្បីសម្រេចទទួលធាតុចូលចុងក្រោយ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នាពេលខាងមុខ។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026