ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ(UN-WFP) ចុះអនុស្សរណៈនៃការយោគយល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំប្រទេសរយៈពេល៥ឆ្នាំ ២០២៤-២០២៨

mosvy
30 ខែ​មករា 2024

ភ្នំពេញ៖ ឯកឧត្តម នួម សុខុន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដោយលោក ខឹម សំអាត អគ្គនាយករង តំណាងឯកឧត្តម ស៊ីម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ចើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់ស្តីពី“ការអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំប្រទេសរយៈពេល៥ឆ្នាំ(២០២៤-២០២៨)” រវាងរាជរដ្ឋាភិបាលកម្ពុជា និង អង្គការសហប្រជាជាតិទទួលបន្ទុកស្បៀងអាហារពិភពលោក (UN-World Food Programme) នាពេលព្រឹកថៃ្ងទី៣០ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការចុះហត្ថលេខាលោកអនុស្សរណៈនៃយោគយល់នេះ ត្រូវបានធ្វើឡើងដោយលោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី តំណាងរាជរដ្ឋាភិបាលកម្ពុជា និង លោកស្រី Claire Conan តំណាងប្រចាំប្រទេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស្បៀងអាហារពិភពលោក និង មានតំណាងក្រសួងដៃគូ មាន ក្រសួងស.អ.យ. ក្រសួងផែនការ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារ អភិវឌ្ឍកសិកម្ម និងជនបទ(CARD) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC) គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានចូលរួមផងដែរ។

ក្នុងសុន្ទរកថាខ្លីរបស់លោកស្រី Claire Conan ដែលគួរកត់សម្គាល់គឺលោកស្រីបានលើកឡើងអំពីកិច្ចសហការក្នុងភាពជាដៃគូជាមួយក្រសួងស.អ.យ. និង មូលនិធិជាតិជំនួយសង្គម លើការអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំប្រទេសរយៈពេល៥ឆ្នាំ ដែលទាក់ទងនឹងការអនុវត្តក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ថ្មីៗកន្លងទៅនេះ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026