ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី ៖ សូមចូលរួមរំលែកទុក្ខជូនចំពោះឯកឧត្ដម​ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រុមគ្រួសារ ក្រោយពីបានទទួលដំណឹងដ៏សែនរន្ធត់អំពីមរណភាពរបស់ឧបាសិកា មុជ​ សុក្ខុន ត្រូវជាជីដូន​បង្កើតរបស់ឯកឧត្ដម ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅវេលាម៉ោង ៦:០០នាទីព្រឹក ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៧ឆ្នាំ ស្ថិតនៅគេហដ្ឋានក្នុងក្រុងតាខ្មៅ​ ខេត្តកណ្ដាល។

ស្ថិតក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយឯកឧត្ដម និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធឧបាសិកា មុជ​ សុក្ខុន និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធឧបាសិកា សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានជាប់ទាក់ទង