ក្រសួងសង្គមកិច្ច ចុះកិច្ចព្រមព្រៀងជាមួយអង្គការ៣០លើគម្រោងអភិវឌ្ឍន៍ក្នុងទំហំថវិកាជាង១៨.៥លានដុល្លាអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ

ទីស្ដីការក្រសួង ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោងរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន៣០ នៅទីស្តីការក្រសួង ដែលកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍នេះ មានថវិកាគ្រោងសរុបប្រមាណចំនួនជាង ១៨.៥លានដុល្លាអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ។នៅក្នុងចំណោមអង្គការទាំង៣០ដែលបានចុះហត្ថលេខា មានអង្គការអន្តរជាតិ (អង្គការមិនមែនរដ្ឋាភិបាលបរទេស) ចំនួន១៦ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៤។ ដែលក្នុងនោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ២០អនុវត្តគម្រោងពាក់ព័ន្ធលើវិស័យកុមារ, សមាគម និងអង្គការចំនួន៦ អនុវត្តគម្រោងពាក់ព័ន្ធលើវិស័យគាំពារជនរងគ្រោះ, សមាគម និងអង្គការចំនួន៤ទៀត អនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យកិច្ចការគ្រួសារ។

ព័ត៌មានជាប់ទាក់ទង