ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌីន បូរី អញ្ជើញជាគណៈអធិបតី បើកសិក្ខាសាលាស្តីពី ការបង្ហាញលទ្ធផល និងអនុសាសន៍ពីការពិគ្រោះយោបល់ ជាមុនលើការពិនិត្យគោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប សម្រាប់គម្រោងអភិវឌ្ឍសមត្ថភាពដើម្បីជួយដល់ជនរងគ្រោះដែលរួចពីការជួញដូរមនុស្ស

mosvy
6 ខែ​មីនា 2024

សណ្ឋាគារសាន់អេនមូន ៖ ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ចនៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាគណៈអធិបតី បើកសិក្ខាសាលាស្តីពីការបង្ហាញលទ្ធផល និងអនុសាសន៍ពីការពិគ្រោះយោបល់ ជាមុនលើការពិនិត្យគោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប សម្រាប់គម្រោងអភិវឌ្ឍសមត្ថភាពដើម្បីជួយដល់ជនរងគ្រោះដែលរួចពីការជួញដូរមនុស្ស។


សិក្ខាសាលានេះបានធ្វើឡើងនៅថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ គ.ជ.ប.ជ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ តំណាងអង្គការ JICA ទីប្រឹក្សាគម្រោង និងអង្គការដៃគូរអភិវឌ្ឍន៍ សរុបចំនួន ២៩នាក់ នៅសណ្ឋាគារសាន់អេនមូន។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026