ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចប្រជុំក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងការអនុវត្តបទដ្ឋានបចេ្ចកទេស (ផាសុកវត្ថុ) នៅតាមទីសាធារណៈ ក្នុងខេត្តមណ្ឌលគិរី

mosvy
15 ខែ​មីនា 2024

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារ​របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងការអនុវត្តបទដ្ឋានបចេ្ចកទេស ផាសុកវត្ថុ នៅតាមទីសាធារណៈ ក្នុងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត និងលោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាពិការភាព តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមពីលោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន/អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តដែលមានអ្នកចូលរួម ៣១នាក់ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

ក្នុងនោះដែរលោកជំទាវបានណែនាំដល់បណ្តាមន្ទីរ អង្គភាព ត្រូវតែគិតគូរដល់ផាសុកវត្ថុនៅតាមមន្ទីរអង្គភាពរៀងៗខ្លួន និងបានចុះពិនិត្យតាម​ទីសាធារណៈ​ក្នុង​ការបង្កលក្ខណៈ​ងាយស្រួលសម្រាប់ជនមានពិការភាពក្នុងក្រុងសែនមនោរម្យ។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026