ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី ទទួលជួបសម្ដែងការគួរសមជាមួយលោក Fumio Yamada ប្រធានអង្គការ JCIA និងសហការី

mosvy
15 ខែ​មីនា 2024

ទីស្ដីការក្រសួង ៖ នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបសម្ដែងការគួរសមជាមួយលោក Fumio Yamada ប្រធានអង្គការ JCIA និងសហការីដើម្បីពិភាក្សាលើការងារបណ្ដុះបណ្ដាលជនមានពិការភាព ជនក្រីក្រ និងគម្រោងបណ្ដុះបណ្ដាលថែទាំមនុស្សចាស់ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

អង្គការ Japan Cambodia Interactive Association (JCIA) ជាអង្គការមនុស្សធម៌ មានទីស្នាក់ការនៅប្រទេសជប៉ុន។ អង្គការនេះបានចុះពិធីសារកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងភាពជាដៃគូតាំងពីឆ្នាំ១៩៩៦។ អង្គការ JCIA កំពុងបន្តការគាំទ្រដល់ មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ លើគម្រោងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនជនមានពិការភាព និងជនក្រីក្រដែលគ្របដណ្តប់ទូទាំងរាជធានី និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026