ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

វិទ្យាស្ថានជាតិសង្គមកិច្ច បានប្រកាសសមាសភាពគ្រូបង្គោលថ្នាក់ជាតិ សម្រាប់វគ្គបណ្តុះបណ្តាលកម្លាំងសេវាសង្គម។

mosvy
27 ខែ​មីនា 2024

វិទ្យាស្ថាជាតិសង្គមកិច្ច៖ ព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមកិច្ចប្រជុំប្រកាសសមាសភាពគ្រូបង្គោលថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គមនៅកម្ពុជា។ សមាសភាពគ្រូបង្គោលថ្នាក់ជាតិនេះមានចំនួន៧៨នាក់ មកពីក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ នឹងត្រូវបំពេញតួនាទីបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់ និងបង្កើនកម្លាំងសវាសង្គម សម្រាប់ពង្រាយនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលជាមូលដ្ឋានក្នុងការអនុវត្តទៅរកភាពល្អប្រសើរ នៃសុខុមាលភាព និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឨកាសនោះដែរ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម រដ្ឋមន្ត្រី ជូនចំពោះ លោកគ្រូ អ្នកគ្រូ ជាគ្រូបង្គោលថ្នាក់ជាតិទាំងអស់ ដែលចូលរួមជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការលេីកកម្ពស់សុខុមាលភាព និងកិច្ចការពារជនរងគ្រោះ និងងាយរងគ្រោះ សំដៅឱ្យពួកគេទទួលបានឧត្តមប្រយោជន៍ពេញលេញ។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026