ទីស្ដីការក្រសួង ៖ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសង្គមកិច្ចនៅកម្ពុជា លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាដើម្បីអនាគតដ៏ប្រសើរ» នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។