ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សាអំពីការកែប្រែ វិទ្យាស្ថានជាតិសង្គមកិច្ច ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងរៀបចំផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២៤-២០២៨

mosvy
4 ខែ​មេសា 2024

វិទ្យាស្ថានជាតិសង្គមកិច្ច រៀបចំកិច្ចប្រជុំពិភាក្សាអំពីការកែប្រែ វិទ្យាស្ថានជាតិសង្គមកិច្ច ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងរៀបចំផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២៤-២០២៨

វិទ្យាស្ថានជាតិសង្គមកិច្ច ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សអំពីការកែប្រែក្លាយវិទ្យាស្ថានជាតិសង្គមកិច្ច ទៅជាគ្រឹះស្ថានសាធារណ:រដ្ឋបាល និងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិទ្យាស្ថាន ឆ្នាំ ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការទទួលបន្ទុកវិទ្យាស្ថានជាតិសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

ឯកឧត្តមបានផ្តាំផ្ញើដល់សមាជិកសមាជិកានៃអង្គប្រជុំសូមចូលរួមបញ្ចេញគំនិត ទស្សនៈ និង យោបល់ប្រកបដោយន័យស្ថាបនា ធ្វើយ៉ាងណាឱ្យវិទ្យាស្ថានមានវឌ្ឍនភាពក្នុងថ្ងៃអនាគត។

សមាសភាពចូលរួមមានវត្តមាន ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមនាយកខុទ្ទកាល័យឯកឧត្តមរដ្ឋមន្រ្តី និងគណៈគ្រប់គ្រង ប្រធាន-អនុប្រធានការិយាល័យ និងដេប៉ាតឺម៉ង់មានចំនួន៨០នាក់។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026