ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ភាពជាដៃគូជាយុទ្ធសាស្រ្តរវាងក្រុមប្រឹក្សាសកម្មភាពជនពិការ និងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជាកាន់តែត្រូវបានពង្រឹង និងពង្រីក!

mosvy
5 ខែ​មេសា 2024

រាជធានីភ្នំពេញ ៖ ឯកឧត្តម ម៉េត មករា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមជាសហប្រធានជាមួយ លោក ចូ សូយ័រ ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដឹកនាំកិច្ចប្រជុំលើកទី៣ របស់ Steering Committee នៃកម្មវិធីពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា (Accelerating Disability Rights in Cambodia)។

១. ណែនាំសហប្រធានថ្មីមកពីរាជរដ្ឋាភិបាល

២. ចែករំលែកសមិទ្ធផលគម្រោងដំណាក់កាលទី១

៣. បង្ហាញពីលទ្ធផលវាយតម្លៃគម្រោង

៤. ពិភាក្សានិងអនុម័តសកម្មភាពគម្រោងដំណាក់កាលទី២

៥. ផ្សេងៗ។

ឯកឧត្តម ម៉េត មករា បានថ្លែងអំណរគុណចំពោះលោក Jo Scheuer ក៏ដូចជា លោក លោកស្រី ប្រធានភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាជារួម និងដោយឡែកក្រុមប្រឹក្សាសកម្មភាពជនពិការលើការងារពិការភាព។ ក្នុងកិច្ចប្រជុំនេះបានបង្ហាញនូវកិច្ចសហប្រតិបត្តិយ៉ាងស្អិតរមួតរវាង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងព័ត៌មាន, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជាពិសេស UNDP, OHCHR, UNESCO និង ILO។

កម្មវិធីនេះបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លើការតាក់តែង និងអនុវត្តលិខិតបទដ្ឋានគតិយុត្តនានាដែលទាក់ទងនឹងពិការភាព ជាពិសេស ការធ្វើវិសោធនកម្មច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ និងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៤-២០២៨ ព្រមទាំងសេចក្តីព្រាងរបាយការណ៍របស់រដ្ឋាភិបាល លើការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព ព្រមទាំងការបង្កើតប្រព័ន្ធឧបករណ៍តាមដាននៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងការបង្កើនសមត្ថភាពដល់មន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត និងក្រសួង ស្ថាប័ននានាជាដើម។ មិនត្រឹមតែប៉ុណ្ណោះទេ កម្មវិធីនេះក៏បាន គាំទ្រដល់អង្គការតំណាងជនមានពិការភាព កម្មវិធីអភិវឌ្ឍន៍មនុស្សគថ្លង់ និងជនពិការចិត្តសង្គម ក្នុងការលើកកម្ពស់សិទ្ធិ ការចូលរួម និងការទទួលបានសេវាគាំទ្រសង្គមនានាពីរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិផងដែរ។កិច្ចប្រជុំបានពិភាក្សាគ្នាលើសកម្មភាពយុទ្ធសាស្រ្តមួយចំនួនដែលនឹងគិតគូរក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ក្នុងការអនុវត្តច្បាប់ និងផែនការយុទ្ធសាស្រ្តជាតិ ក្នុងកម្មវិធីបន្ត ដែលនឹងត្រូវពិភាក្សាដោយក្រុមការងារ ដើម្បីដាក់ឆ្លងគណៈកម្មការវាយតម្លៃក្នុងកិច្ចប្រជុំលើកក្រោយ៕

ព័ត៌មានជាប់ទាក់ទង

  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026
  • ទីស្តីការក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា ព្រឹកថ្ងៃព្រហស្បតិ៍ ៩ មេសា ឆ្នាំ២០២៦ ឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាជនមានពិការភាពអូទីស្សឹម និងដោនសុីនដ្រូមកម្ពុជា លើកទី១៣

    mosvy Author/
    9 ខែ​មេសា 2026
  • សាលាខេត្តព្រៃវែង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីប្រគល់ធុងសំរាម ជូនរដ្ឋបាល ក្រុង ស្រុក សម្រាប់ចែកជូនតាមបណ្តា វត្តអារាម សាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តព្រៃវែង

    mosvy Author/
    9 ខែ​មេសា 2026
  • មណ្ឌលកុមារកំព្រាភ្នំពេញថ្មី៖​ នៅ​ព្រឹកថ្ងៃពុធ ទី៨ ខែមេសា​ ឆ្នាំ២០២៦ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងលោកជំទាវ​ ជា​ ផល្គុន​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង​ ស.អ.យ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីផ្តល់ភាពកក់ក្តៅ និងចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា នៃមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មណ្ឌលកុមារកំព្រាកូលាប​ទី៤ មណ្ឌលអាសហ្វេស៊ីបកម្ពុជា និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ

    mosvy Author/
    9 ខែ​មេសា 2026