ទីស្ដីការក្រសួង ៖ នារសៀល ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីរបបគោលនយោបាយចំពោះជនរងគ្រោះ និងងាយរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលរបស់រដ្ឋ និងមុខសញ្ញាដែលបានធ្វើសមាហរណកម្មពីមជ្ឈមណ្ឌលរបស់រដ្ឋស្ថិតនៅក្នុងដំណើរការគ្រប់គ្រងករណី។
កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងនោះអង្គប្រជុំក៏បានលើកជាមតិយោបល់ល្អៗដើម្បីផ្ដល់នូវធាតុចូល ជាឧត្តមប្រយោជន៍សម្រាប់ការការពារសេចក្ដីព្រៀងនេះប្រកបដោយជោគជ័យគ្រប់ដំណាក់កាលនៃនីតិវិធីជាធរមាន។