ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ ទៀវ សុគន្ធ អញ្ជើញចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ

mosvy
26 ខែ​ឧសភា 2024

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃអាទិត្យ ៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានធ្វើឡើងនៅទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការយាង និងអញ្ជើញចូលរួមអមព្រះរាជដំណើរដោយព្រះអង្គម្ចាស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី មន្រ្តីអ្នកមុខអ្នកការជាច្រើន គ្រប់ក្រសួង ស្ថាប័នរាជធានី-ខេត្ត។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ឆ្នាំនេះ គោឧសភរាជ បានបរិភាគស្រូវ ៩៥% ពោត និងសណ្តែក ៨៥% ប្រផ្នូលថា ផលស្រូវ ពោត សណ្តែក ទទួលផលបានល្អ។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ៕

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026