ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ជា សុមេធី បានទទួលជួបសម្ដែងការគួរសមជាមួយលោក FUMIO YAMADA ប្រធានក្រុមប្រឹក្សាភិបាលអង្គការ JCIA និងលោក HISAYOSHI KASAHARA ប្រធានអង្គការ JCIA

mosvy
29 ខែ​ឧសភា 2024

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមមាន ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ឯកឧត្តម ចាប តូ ,ឯកឧត្តម ឈឹម វាសនា អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារគាំពារជនមានពិការភាព ជួបប្រជុំពិភាក្សាជាមួយក្រុមការងារ រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរ ខណ្ឌ អង្គភាពពាក់ព័ន្ធ ដើម្បីរកវិធីសាស្រ្តដោះស្រាយបញ្ហាជនពិការច្រៀងតាមស្តុប នៅក្នុងរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាលរង ប្រធានមន្ទីរ និងលោក លោកស្រីតាមបណ្តាខណ្ឌទាំង១៤ សរុបប្រមាណ ៤៥នាក់ នៅសាលប្រជុំសាលារាជធានីភ្នំពេញ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងសាមគ្គីភាពដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១. សាលារាជធានីភ្នំពេញអនុញ្ញាតឱ្យបងប្អូនជនមានពិការភាពអាចច្រៀងបាននៅរមណីយដ្ឋានវត្តភ្នំ។
២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាលារាជធានីភ្នំពេញបានឯកភាពគ្នាចំពោះការបណ្ដុះបណ្ដាលជំនាញផ្សេងៗជូនដល់បងប្អូនជនមានពិការភាព។
៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាលារាជធានីភ្នំពេញ និងធ្វើការសម្របសម្រួលលើកទឹកចិត្តជូនបងប្អូនមានពិការភាព ទៅប្រកបមុខរបរនៅស្រុកកំណើតវិញ។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026