ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ការងារសមាហរណកម្ម និងតាមដានជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរំលោភបំពានផ្លូវភេទដែរបានស្នាក់ក្នុងមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍

mosvy
11 ខែ​មិថុនា 2024

ខេត្តមណ្ឌលគិរី ៖ លោក យូ សុភ័ក្រ ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះតំណាង ឯកឧត្តម ឌីន បូរី អគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមសម្របសម្រួលបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ការងារសមាហរណកម្ម និងតាមដានជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរំលោភបំពានផ្លូវភេទដែលបានស្នាក់ក្នុងមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មានរយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៤ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរ ស.អ.យ. ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ ស.អ.យ. ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម រតនៈគិរី មណ្ឌលគិរី ទាំង៦ ព្រមទាំងមន្រ្តីជំនាញនៃនាយកដ្ឋានគាំពារជនរងគ្រោះ និងអង្គការដៃគូពាក់ព័ន្ធផងដែរ។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026