ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប រៀបចំពិធី «អបអរសាទរខួបលើកទី១៧ នៃទិវាអតីតយុទ្ធជន ២១ មិថុនា»

mosvy
25 ខែ​មិថុនា 2024

ខេត្តសៀមរាប ៖ ថ្ងៃ ចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមជាគណៈអធិបតីក្នុងពិធី “អបអរសាទរខួបលើកទី១៧ នៃទិវាអតីតយុទ្ធជន ២១ មិថុនា” ដែលរៀបចំឡើងដោយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប នៅរដ្ឋបាលសាលប្រជុំធំខេត្ត ដែលមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋានគនរបាល និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តសៀមរាប លោក គង់ សំអឿន ប្រធានមន្ទីរ ស.អ.យ. ខេត្តសៀមរាប លោកវរៈសេនីយ៍ឯក ឈុប ឆើត មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកវរៈសេនីយ៍ឯក ទ្បុញ ឫទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាល និងអធិការនគរបាល ក្រុង ស្រុក ទាំង១៣ ប្រធានមន្ទីរអង្គភាព នានាជុំវិញខេត្ត បានអញ្ជើញចូលរួមប្រមាណ ៣០នាក់ និងអតីតយុទ្ធជនចំនួន ២៥០នាក់ ដោយអតីតយុទ្ធជនម្នាក់ៗទទួលបាន ទឹកសុទ្ធ១ដប សារ៉ុង ១ សាប៊ូដុំ១ដុំ និងថវិកា៣ ម៉ឺនរៀល។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026