ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សា​លើការរៀបចំ​ផែនការ​​ឌីជីថលរបស់ក្រសួង ស.អ.យ. ២០២៤-២០២៨

mosvy
27 ខែ​មិថុនា 2024

ទីស្តីការក្រសួង ៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នួម សុខុន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងឯកឧត្តមអនុរដ្ឋលេខាធិការ៣រូបទៀតគឺឯកឧត្តម វីរ៉ូ សុរាជ ឯកឧត្តម ឡាយ ព្រហស្ថហនុរាម និង ឯកឧត្តម ឈឹម វាសនា និងមន្ត្រី​ជំនាញ​លេខាធិការដ្ឋាន បានប្រជុំពិភាក្សា​លើការរៀបចំ​ផែនការ​​ឌីជីថលរបស់ក្រសួង ស.អ.យ. ២០២៤-២០២៨ ដោយ​អនុលោមតាម សកម្មភាពការងារអាទិភាពចំពោះ​មុខរបស់​អគ្គលេខាធិការដ្ឋានរដ្ឋាភិបាលឌីជីថលចំនួន៥គឺ៖

១. ការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងថ្នាល ឬសេវារដ្ឋាភិបាលឌីជីថលសំខាន់ៗ
២. ការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់ប្រព័ន្ធអ៊ិនធឺណិត
៣. ការ​ប​ណ្តុះបណ្តាលមន្ត្រីក្រោមឱវាទក្រសួង​ទាក់ទង​នឹងជំនាញឌីជីថល
៤. ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលសម្រាប់ក្រសួង ក្នុងការ​លើក​កម្ពស់គុណភាព​នៃការផ្តល់សេវាសាធារណៈ
៥.ការបំពាក់ឧបករណ៍ព័ត៌មានវិទ្យាឌីជីថល និងការបញ្ចូល​សុសវែរដែលមានអាជ្ញាបណ្ណ។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026