ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង និងសាខាមូនិធិជាតិជំនួយសង្គមខេត្ត ចូលរួមមរណទុក្ខគ្រួសារសមាជិកអតីតយុទ្ធជន

mosvy
10 ខែ​កក្កដា 2024

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង និងសាខាមូនិធិជាតិជំនួយសង្គមខេត្ត សហការជាមួយសមាគមអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារក្រុង ស្រុក(កងកម្លាំងប្រដាប់អាវុធទាំងបី) បានចុះប្រគល់ថវិកាបេឡាមរណសង្រ្គោះចំនួន១៦,០០០,០០០រៀល និងលិខិតចូលរួមមរណទុក្ខជូនគ្រួសារសមាជិកអតីតយុទ្ធជនចំនួន ៤គ្រួសារ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំងចំនួន ១គ្រួសារ ស្រុករលាប្អៀរចំនួន ១គ្រួសារ ស្រុកទឹកផុសចំនួន ១គ្រួសារ និងស្រុកកំពង់លែងចំនួន ១គ្រួសារ ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងនោះមាន ៖ អង្ករ ១០០គីឡូក្រាម មី ៤កេស ត្រីខ ៤យួរ ទឹកត្រី ៤យួរ ទឹកស៊ីអ៊ីវ ៤យួរ មុងចំនួន ៤ ។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូគំនូរជីវចលនេះគឺជាការនិពន្ធលើកឡើងអំពីរឿងរ៉ាវជីវិតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៍ជូនជនមានពិការភាព

    mosvy Author/
    1 ខែ​មេសា 2026
  • វីដេអូ ការផ្តល់សេវានៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ

    mosvy Author/
    1 ខែ​មេសា 2026
  • ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្ដ របស់មូលនិធិជនពិការ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    31 ខែ​មីនា 2026