ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

អបអរសាទរខួប លើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤

mosvy
11 ខែ​កក្កដា 2024

ខេត្តកោះកុង ៖ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានសហការជាមួយ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង រៀបចំពិធីអបអរសាទរខួប លើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សុខ សុធី អភិបាលស្តីទី នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួម លោកឧត្តមសេនីយ៍ វរសេនីយ៍មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាល នៃគណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានសមាគមអតីតយុទ្ធជន ក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ មន្ត្រីរាជការមន្ទីរសង្គមកិច្ច សរុបប្រមាណ ២៣៥នាក់ បានអញ្ជើញចូលរួម ក្នុងពិធីនោះផងដែរ លោក អភិបាលស្តីទី នៃគណ:អភិបាលខេត្ត បានផ្តល់វត្ថុអនុស្សាវរីយ៍ ជូនអតីតយុទ្ធជនដែលបានចូលរួមចំនួន១៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម មីចំនួន ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ថវិកា៥០.០០០រៀល ។

ព័ត៌មានជាប់ទាក់ទង

  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026