រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២៤
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំការប្រកួតប្រជែងជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់អន្តរជាតិ ផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពទាំងពីរភេទ សម្រាំងយកយុវជនឆ្នើមបំផុតចំនួន ៤រូប ដើម្បីហ្វឹកហ្វឺន និងបំប៉នបន្ថែមត្រៀមទៅប្រកួតកម្រិតពិភពលោកនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅថ្ងៃទី០៣-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
គួរបញ្ជាក់ថាមានយុវជនចំនួន ៣១នាក់បានចូលរួមប្រកួតថ្នាក់ជាតិកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងចំណោមនោះយុវជនចំនួន ១៧នាក់
បានជាប់ថ្នាក់ជាតិនិងអាចចូលរួមប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រអន្តរជាតិថ្ងៃនេះ។
សូមបញ្ជាក់ផងដែរថាការប្រកួតនេះគឺនឹងចម្រាញ់ចេញពីបេក្ខជន ១៧នាក់យកតែ ៤នាក់ដែលបានពិន្ទុខ្ពស់ជាងគេ ដើម្បីហ្វឹកហ្វឺនបន្ថែមបន្តទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រថ្នាក់អន្តរជាតិដោយផ្ទាល់។
គិតមកដល់ឆ្នាំ២០២៤ នេះកម្ពុជាទទួលបានមដាយចំនួន ២៨គ្រឿង ក្នុងនោះមេដាយមាស ៨គ្រឿង ប្រាក់ ៧គ្រឿង និងសំរិទ្ធិ ១៣គ្រឿងរួចមកហើយ។







